User:Paris Peace Accords

From Wikimedia Commons, the free media repository
Jump to navigation Jump to search

អត្ថន័យពាក្យថា អ្នកនាង អ្នកស្រី លោកស្រី[edit]

១- នៅសម័យដើម មុនជំនាន់១៩៧៥ ពាក្យថា អ្នកនាង ជាភាសាសុជីវធម៌ សម្រាប់ហៅនារីក្មេងៗ ដែលមិនទាន់រៀបការ ឬចំពោះនារី ដែលយើង មិនដឹងថា រៀបការហើយឬនៅ។ ប៉ុន្តែ នារីដែលចង់បង្ហាញថា ខ្លួននៅលីវ មិនទាន់រៀបការ ច្រើនប្រាប់អ្នកស្រុក អោយហៅថាខ្លួនគេថា កញ្ញា។ ប៉ុន្តែនៅសម័យ២០១៣នេះ មនុស្សច្រើនគិតភាន់ច្រឡំថា ពាក្យអ្នកនាង មានន័យថា ស្រីមេម៉ាយ ទើបមាននារីខ្លះ នាំគ្នាប្រកែក ដើម្បីបង្ហាញ ភាពលីវរបស់ខ្លួន។ តាមពិត នៅក្នុង អត្ថបទអក្សរសិល្ប៍ខ្មែរ ជំនាន់មុន ឬ សូម្បីតែចម្រៀង របស់ លោកស៊ីនស៊ីសាមុត អ្នកស្រីរស់សិរីសុទ្ធា ក៏ប្រើពាក្យថា អ្នកនាង យកមិនអស់ដែរ ដែលសំដៅ ទៅលើនារីក្មេង ទោះបីជា នៅលីវ ឬ មិននៅលីវ ក៏ដោយ។

២-ពាក្យថា លោកស្រី ប្រើសម្រាប់ស្ត្រី ដែលរៀបការជាមួយបុរស ដែលមាន ឋានន្តរសក្តិ មានមុខការងារ ក្នុងក្រសួង ជាមន្ត្រីរាជការ ឬ អ្នកមានមុខមាត់ ក្នុងសង្គម តែស្ត្រីទាំងនេះ ច្រើនជាមេផ្ទះ មិនមានការងារ មុខនាទីការងារ ក្នុងសង្គមអ្វីឡើយ។

៣- ចំណែកពាក្យថា អ្នកស្រី គឺសម្រាប់សំដៅទៅស្ត្រី ដែលរៀបការហើយ ហើយដែលមាន កាន់ការងារ មានមុខនាទី ទទួលខុសត្រូវ ជាបុគ្គលិកមួយ ឬជានាយក ក្នុងក្រសួង ឬ ក្រុមហ៊ុន ឬ មានមុខរបរ ដោយខ្លួនឯង។

៤- ស្ត្រីមេម៉ាយ ក៏អាចហៅថា អ្នកស្រីបានដែរ អោយតែមាន មុខនាទីកាន់កាន់ ការងារអ្វីមួយ ក្នុងនាមខ្លួន ជាបុគ្គលិក ដោយខ្លួនឯង តែមិនមែន ស្ត្រីដែលទទួលឋានៈ តាមរយៈស្វាមី ដែលមានឋាននន្តរសក្តិ។

៥- ចំពោះ ស្ត្រីសាមញ្ញទូទៅ ដែលពុំមានមុខរបរ ឬ មុខមាត់ក្នុងសង្គម នៅក្នុង កិច្ចសម្ភាសន៍អ្វីមួយ យើងហៅគាត់ថា អ្នកស្រី ដដែល។ ប៉ុន្តែទម្លាប់ខ្មែរពីដើម គេច្រើនហៅជាញាតិ ទៅវិញ ដូចជា អ្នកបង អ្នកមីង លោកអ៊ំ លោកយាយ ជាដើម គឺសំដៅទៅអ្នកស្រុកធម្មតា រាប់គ្នាទៅមក ជាញាតិភូមិផង របងជាមួយ។

៦- លោកស្រីជំទាវ សំដៅទៅ ភរិយាមេផ្ទះរបស់ សមាជិកគណរដ្ឋមន្ត្រី ឬ ភរិយាមេផ្ទះ របស់ ឧត្តមសេនិយ៍ ជាដើម។ ចំណែក អ្នកស្រីជំទាវ សំដៅទៅលើស្ត្រី ដែលកាន់ នាទីការងារធំៗ ដូចបុរសដែរ ក្នុង គណរដ្ឋមន្ត្រី ឬ ក្រសួងរដ្ឋាភិបាល ផ្សេងៗ។

ដូច្នេះ ពាក្យថា លោកស្រី គឺ សំដៅទៅ ភរិយាមេផ្ទះ របស់ លោកគេហបតី សេដ្ឋី ឬ មន្ត្រី តែម៉្យាងប៉ុណ្ណោះ។ ស្រី្តខ្លះ បានសំដែងនូវ ការអាក់អន់ចិត្ត ពេលគេហៅខ្លួនថា អ្នកស្រី មិនមែនលោកស្រី។ នោះព្រោះមកពី គេឃើញពាក្យ លោក នៅពីមុខពាក្យ ស្រី ទើបគិតច្រឡំថា ពាក្យ លោក មានកម្រិតខ្ពស់ជាង ពាក្យថា អ្នក រួចហើយក៏ មានចិត្តលោភ ចង់បានបុណ្យខ្ពស់ អោយគេគោរព ដោយភ្លេចគិតអំពី អត្ថន័យដើម ដ៏ត្រឹមត្រូវ របស់ពាក្យ។ របៀបចំណាំ៖ លោកស្រី ៖ ស្ត្រីដែលជា ភរិយារបស់លោក អ្នកស្រី ៖ ស្រ្តីដែលជាអ្នកធ្វើការ

សូមសង្កេតមើល តាមសៀវភៅចាស់ៗ បោះពុម្ពមុនឆ្នាំ១៩៧៥។ ងាយជាងគេ មើលសៀវភៅ អរិយធម៌ខ្មែរ តើ គេហៅ អ្នកនិពន្ធ ថា ជាអ្នកស្រី ត្រឹងងា ឬ លោកស្រី ត្រឹងងា? ហើយសូមស្រាវជ្រាវ ថែមផង តាមការគួរ។

ដោយ អ្នកស្រី កែវ ច័ន្ទបូរណ៍